មាតិកា
ក្រចេះ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ នៅក្នុងបរិវេណវត្ត ទួលមនោរម្យ ខេត្តក្រចេះ
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២២
188

ថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងបរិវេណវត្ត ទួលមនោរម្យ។ ក្នុងវេទិការ ប្រជាពលរដ្ឋបានលើឡើងពីកន្លែងចិញ្ចឹមជ្រូក នៅភូមិអូរឫស្សី៣ និងសត្តឃាតដ្ឋាន មានក្លិនស្អុយ ។ ករណីនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុង ចៅសង្កាត់ សហការចុះពិនិត្យ និងណែនាំលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយក្លិនស្អុយ។ ក្នុងករណីកែសម្រួលមិនបានចំពោះកន្លែងចិញ្ចឹមជ្រូក ត្រូវប្តូរទីតាំង ឫបិតចោល។ ដោយឡែកសត្តឃាតដ្ឋានក្រុងក្រចេះ ត្រូវពិនិត្យលក្ខណៈបច្ចេកទេស និងរៀបចំកាត់បន្ថយក្លិនស្អុយ។

ចំនួនអ្នកចូលទស្សនា
Flag Counter