ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ជូ ចាន់សិត្យា មន្ត្រីផែនការ និងក្រុមការងាររដ្ឋបាលស្រុកឆ្លូង បានចុះពិនិត្យការងារស្ដារការដាំដុះដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ជូនប្រជាពលរដ្ឋ នៅឃុំពង្រ និងឃុំខ្សាច់អណ្ដែត ស្រុកឆ្លង ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម