នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
*ផ្នែករដ្ឋបាលជលផលកាំពី និងមន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី សហគមន៍នេសាទមូលដ្ឋាន និងកម្លាំងប្រជាការពារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមដងព្រែកទេរ ចំណុចឃុំកន្ទួត និងឃុំថ្មអណ្តើក ស្រុកចិត្របុរី។
+ជាលទ្ធផលៈ
-បានដកហូតនូវឧបករណ៍នេសាទខុសច្បាប់ ដាយចាប់ត្រី ចំនួន ០៥មាត់ មុខកាត់ ១៥ម—៣០ម ជម្រៅពី៤ម—៥ម ក្រលាពី១,៥សម— ៤សម និងបណ្តោយប្រវែងសរុបប្រហែល ១៧០ម។
-វត្ថុតាងទាំងអស់ត្រូវបានកម្លាំងចម្រុះដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផល ដើម្បីស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម