ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
*លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយគណ:មេបញ្ជាការឯកភាពស្រុកឆ្លូង និងក្រុមប្រឹក្សាឃុំខ្សាច់អណ្ដែត បានប្រជុំផ្សព្វផ្សាយច្បាប់ ស្ដីពី ជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធ ដល់សហគមន៍នេសាទ និងអ្នកនេសាទឃុំខ្សាច់អណ្ដែត ដោយមានអ្នកចូលរួមចំនួន ១១នាក់ ស្រី ១នាក់។
*លោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដែលមាននគរបាលប៉ុស្តិ៍សំបុក និងប្រជាការពារឃុំសំបុក បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកកាកុត ភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជាលទ្ធផល បានដកហូតវត្ថុតាងខុសច្បាប់ដូចជាៈ
-របាំងស្បៃម៉ុង ចំនួន ០១របាំង ប្រវែង ១២ម៉ែត្រ
-លូស្បៃម៉ុង ចំនួន ០២លូ
-របាំងព្រួលឬស្សី ចំនួន ០១របាំង ប្រវែង ០៩ម៉ែត្រ
-សាបត្រងត្រី មុខតាត់ ១,៥ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន ០១
-បង្គោលឈើចម្រឹង ចំនួន ៨៩បង្គោល
វត្ថុតាងទាំងអស់ បានបំផ្លាញចោលនៅនឹងកន្លែង ។
*លោកស្រី សន បុប្ផា នាយសង្កាត់រដ្ឋបាលជលផលពាមទេរ លោកស្រី ហ៊ុប ស៊ីនួន លោក វៀង ប៉ាត់ទីនោ លោក នុត ឬទ្ធី មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពក្នុងការប្រេីប្រាស់ និងគ្រប់គ្រងកម្មវិធីស្មាត នៅសាលប្រជុំខណ្ឌរដ្ឋបាលជលផលក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម