ថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោក ទ្រី សុភក្តិ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងលោក អ៉ឹង យូទី អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យទីតាំងផ្ទៃដីស្រែកសិករ សម្រាប់ការស្តារឡើងវិញគ្រាប់ពូជស្រូវ ដែលបានខូចខាត នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ និងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការពិនិត្យជារួមឃើញថា ផ្ទៃដីខូចខាតទាំងនោះ ត្រូវបានពង្រោះស្តារឡើងវិញ ១០០ភាគរយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម