មាតិកា
ក្រចេះ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បាននាំយកថវិកាបានពីការស្ម័គ្រចិត្តចូលរួមជាសមាជិកទ្រទ្រង់កាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ
ចេញ​ផ្សាយ ២៤ តុលា ២០២២
162

ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក អនុប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន៥៥រូប បានស្ម័គ្រចិត្តចូលរួមជាសមាជិកទ្រទ្រង់កាកបាទក្រហមកម្ពុជា។ ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងមន្រ្តីប្រតិបត្តិសាខា បានអញ្ជើញទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលមានទឹកប្រាក់សរុបចំនួន ១.៩៦០.០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីបន្តនៅសកម្មភាពមនុស្សធម៌ជួយដល់ គ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងខេត្តក្រចេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter