ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ ក្រោមអធិបតីភាពឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
*លោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួម សិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី ការប្រើប្រាស់ចំណេះដឹងមូលដ្ឋាន និង ជនជាតិដើមភាគតិច លើការអភិរក្សជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ី នៅខេត្តរនះគរី ក្រោមអធិបតីភាព លោក ជា ថាវរិទ្ធ អភិបាលរងខេត្ត និង សិក្ខាកាម ចូលរួមសរុបចំនួន ៥៨នាក់ ស្រ្តីចំនួន ១២នាក់ ។
*លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ លោក វៀង ប៉ាត់ទីនោ និងលោក នុត ឫទ្ធី មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ រួមសហការជាមួយគណៈ
បញ្ជាការឯកភាពស្រុកឆ្លូង ក្រុមប្រឹក្សាឃុំកញ្ជរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទកញ្ជរ-ព្រែកសាម៉ាន់-រកាកណ្តាល បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅបឹងប្រាំង បឹងគ្រូឆៃអេង និងទំនាបលិចទឹកជ្រោយវែង ក្នុងឃុំកញ្ជរ ស្រុកឆ្លូង ហើយសម្រេចបានលទ្ធផលដូចខាងក្រោមៈ
+បានធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖
-របាំងព្រួលស្បៃមុង ចំនួន២៩ខ្សែ ប្រវែង៨៥០ម
-លូស្បៃមុង ចំនួន៣២មាត់លូ ប្រវែង១៣០ម
-របាំងរ៉ាវ ចំនួន ៣ខ្សែ ប្រវែង ៤៥០ម
-លបរ៉ាវ ចំនួន ៣គ្រឿង ប្រវែង ២៥ម
-បង្គោលចម្រឹងប្ញស្សី ចំនួន ៨០ដើម
+បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២០គ្រ.ក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម