ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
- ពេលរសៀល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំតសមអនឡាញ (Zoom meeting ) ជាមួយនាយកដ្ឋានអភិរក្សជលផលអង្គការ WWF ខេត្តក្រចេះ និងនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ដើម្បីជជែគ្នា ស្ដីពី ការរៀបចំគណះកម្មការអភិរក្សសត្វផ្សោតទន្លេរមេគង្គ ក្រោមអធិបតីភាពលោក ហាស់ សារ៉េត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តមអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងលោកនាយកអង្គការ WWF កម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
- លោក បែន ប៑ុណ្ណរ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ(២០២៣-២០២៥) ថ្នាក់ស្រុកឆ្នាំ២០២២ នៅរដ្ឋបាលស្រុកឆ្លូង។
- លោក អុី សាណារ៉ុថ នាយសង្កាត់រដ្ឋបាលជលផលសំបូរ និងប្រធានប៉ុស្ដិ៍ឆ្មាំទន្លេរ កែងប្រាសាទ បានសហការជាមួយមន្ត្រីអង្គការ WWF ចុះល្បាតត្រួតពិនិត្យបទល្មើសជលផលនៅរាមដែននេសាទចំណុចឃុំវឌ្ឍនះ និងឃុំកំពង់ចាមស្រុកសំបូរ ខេត្តក្រចេះ ជាលទ្ធផលបានដកហូត និងបំផ្លាញចោលឧបករណ៍នេសាទដាយចាប់ត្រីមុខកាត់ ១៥ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ។