មាតិកា
ក្រចេះ៖ ពិធីចែកពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតដោយទឹកជំនន់ ចំនួន ៣,៦៧៦គ្រួសារ ដែលមកពីស្រុកឆ្លូង ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ខេត្តក្រចេះ
ចេញ​ផ្សាយ ២០ តុលា ២០២២
200

ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីព្រឹក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមពិធីចែកពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតដោយទឹកជំនន់ ចំនួន ២៨១ ៦០០គីឡូក្រាម ស្មើនឹង ៣៦៧២គ្រួសារ ដែលមកពីស្រុកឆ្លូង ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ក្រោមអធិបតីយភាពឯកត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអង្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter