មាតិកា
ក្រចេះ​​៖ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៥ តុលា ២០២២
196

ថ្ងៃសុក្រ  ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
          *លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយអង្គការ WWF ខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងការពង្រឹងសមត្ថភាពអនុត្តច្បាប់ ពិភាក្សាលើបញ្ហាប្រឈម ការរៀបចំផែនការចុះល្បាតត្រួតពិនិត្យ បង្រាបបទល្មើសជលផលក្នុងតំបន់អភិរក្ស និងបញ្ហាថវិកាគាំទ្ររបស់អង្គការ WWF ដល់ក្រុមឆ្មាំទន្លេ ប្រជាការពារ និងសហគមន៍នេសាទ ដែលកំពុងសហការគ្នាចុះបំពេញការងារបច្ចុប្បន្ននេះ។ 
*នៅពេលរសៀល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំត្រៀមរៀបចំពិធីរត់ប្រណាំង ប្រណាំងកង់ និងប្រណាំងទូក ង ខ្នាតអន្តរជាតិ របស់រដ្ឋបាលខេត្តក្រចេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ។ 
*លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំ រំកិលឃុំ ស្រុក ឆ្នាំ២០២៣-២០២៥ នៅរដ្ឋបាលស្រុកព្រែកប្រសព្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter