មាតិកា
ក្រចេះ៖ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះត្រួតពិនិត្យផលប៉ះពាល់ និងវាយតម្លៃ ខូចខាតដំណាំដោយសារជំនន់ទឹកភ្លៀង និងគ្រោះទឹកជំនន់ នៅឃុំបុសលាវ និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
ចេញ​ផ្សាយ ១២ តុលា ២០២២
199

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២២ លោក ទី្រ សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក អោក  ដារុណ និងលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការ ស្ដីពី ការចុះត្រួតពិនិត្យ វាយតម្លៃ ខូចខាតដំណាំដោយសារជំនន់ទឹកភ្លៀង និងគ្រោះទឹកជំនន់ និងលទ្ធភាពស្តារឡើងវិញនៅសាលប្រជុំមន្ទីរ។ កម្មវីធីបន្ទាប់ក្រុមការងារបានអញ្ជើញចុះពិនិត្យផលប៉ះពាល់ និងខូចខាត នៅឃុំបុសលាវ ស្រុកចិត្របុរី និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter