មាតិកា
ក្រចេះ៖ សកម្មភាពរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំការប្រជុំផ្សព្វផ្សាយ ណែនាំបំពេញបែបបទ និងប្រមូលទិន្នន័យ ផ្ទៃដីប៉ះពាល់ ផ្ទៃដីខូចខាត នៅរដ្ឋបាលស្រុកចិត្របុរី
ចេញ​ផ្សាយ ១១ តុលា ២០២២
394

នៅរសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានដឹកនាំការប្រជុំផ្សព្វផ្សាយ ណែនាំបំពេញបែបបទ និងប្រមូលទិន្នន័យ ផ្ទៃដីប៉ះពាល់ ផ្ទៃដីខូចខាត ផ្ទៃដីអាចស្តារឡើងវិញលើដំណាំស្រូវ និងដំណាំរួមផ្សំ និងប្រភពទឹកត្រូវស្រោចស្រប នៅរដ្ឋបាលស្រុកចិត្របុរី ដល់មន្រ្តីរដ្ខបាលស្រុក ក្រុមប្រឹក្សាឃុំ  នៅរដ្ឋបាលស្រុកចិត្របុរី ស្តីពី:

១- ទម្រង់ស្នើសុំគ្រាប់ពូជស្រូវ របស់គណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

២- ទម្រង់តារាងប្រមូលទិន្នន័យផ្ទៃដីប៉ះពាល់ ចំនួនគ្រួសារទទួលរងផលប៉ះពាល់ ការខូចខាត ចំនួនគ្រួសារទទួលរងការខូចខាត ព្រមទាំងផ្ទៃដី និងចំនួនគ្រួសារមានលទ្ធភាពស្តារឡើងវិញ 

៣- ចុះពិនិត្យជាក់ស្តែងពីស្ថានភាពប៉ះពាល់ និងផលខូចខាត នៅភូមិម្រើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter