មាតិកា
ក្រចេះ៖ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៧ តុលា ២០២២
189

ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦  ត្រូវនឹងថ្ងៃទី០៥  ខែតុលា  ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
      * លោក  ម៉ុក  ពន្លក  នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  បានចូលរួមពិនិត្យវឌ្ឍន:ភាព  និងដោះស្រាយបញ្ហាប្រឈមនានា  ស្ដីពី ការផ្ដល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំ៩ខែ ឆ្នាំ២០២២  តាមប្រព័ន្ធអនឡាញ (Zoom Meeting)  ក្រោមអធិបតីភាពឯកឧត្តម  ណៅ  ធួក  រដ្ឋលេខាធិកាក្រសួងកិកម្ម  រុក្ខាប្រមាញ  និងនេសាទ  និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួល  និងពង្រឹងកិច្ចដំណេីរការកម្មវិធីកំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការ៕
    * លោក  អ៊ូ  សុវណ្ណារ៉ា  នាយផ្នែករដ្ឋបាលជលផលកាំពី  សហការជាមួយសហគមន៍នេសាទអំពិលទឹក  ចុះល្បាតត្រួតពិនិត្យ  និងបង្រ្កាបបទល្មេីសជលផលចំណុចអូគ្រួត ភូមិទន្សោងធ្លាក់ ឃុះកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ ជាលទ្ធផលបានដកហូតឧបករណ៍នេសាទ ដាយចំនួន ០១វង់  មុខកាត់ប្រវែង ១៥ម៉ែត្រ  និងបណ្ដោយប្រវែង ២៥ម៉ែត្រ៕វត្ថុតាងទាំងអស់រក្សាទុកនៅស្នាក់ការសហគមន៍កោះផ្ដៅ៕
   * លោកស្រី  សន  បុប្ផា  នាយសង្កាត់រដ្ឋបាលជលផលពាមទេរ  បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី៤០ របស់ក្រុមប្រឹក្សាក្រុង  អាណត្តិទី៣  ឆ្នាំទី៤  ក្រោមអធិបតីភាព  លោក  សំ  ស៊ា  ប្រធានក្រុមប្រឹក្សាក្រុងក្រចេះ៕

ចំនួនអ្នកចូលទស្សនា
Flag Counter