មាតិកា
ក្រចេះ៖ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៤ តុលា ២០២២
165

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦  ត្រូវនឹងថ្ងៃទី០៣  ខែតុលា  ឆ្នាំ២០២២  សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖                                        

 លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយកងកម្កាំងរាជអាវុធហត្ថស្រុកឆ្លូង និងសហគមន៍នេសាទហាន់ជ័យ  បានចុះបង្រ្កាបបទល្មេីសនេសាទ  នៅទំនាបស្រែលិចទឹកក្នុងភូមិព្រែកតាហុប ភូមិថ្មីទី១ ភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ លទ្ធផលសម្រេចបាន៖
    + បានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងរួមមានៈ
    -របាំងព្រួលស្បៃមុងចំនួន ២៧ខ្សែ ប្រវែង ១៦៥០ម៉ែត្រ
    -លូស្បៃមុងចំនួន ៣០មាត់លូ ប្រវែង ១៧០ម៉ែត្រ
    -បង្គោលចម្រឹងប្ញស្សីចំនួន ៦០០ដើម
    + បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៤០គក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter