មាតិកា
ក្រចេះ៖ សិក្ខាសាលា ស្តីពី វេទិការជាតិសម្រាប់ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំសែនពិដោរ អគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៣ តុលា ២០២២
167

ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោកស្រី ឈីន សុវណ្ណារី មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក អ៊ាង សុខអាន ភ្នាក់ងារផ្សព្វផ្សាយឃុំជ្រោយបន្ទាយ បានចូលរួមសិក្ខាសាលា ស្តីពី វេទិការជាតិសម្រាប់ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងគោលបំណង÷

១-បង្កើតបណ្តាញការងារប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពសម្រាប់គាំទ្រដល់អ្នកផ្តល់សេវាប្រឹក្សាយោបល់ផ្សព្វផ្សាយ (EAS)

២-លើកកម្ពស់ការសម្របសម្រួលនិងពង្រឹងកិច្ចសហការក្នុងចំណោមពហុអ្នកពាក់ព័ន្ធ

៣-ផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយ តំណាង FAO និងមន្ទីរកសិកម្មរាជធានី-ខេត្ត ទាំង ២៥ រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំសែនពិដោរ អគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួន ១០១នាក់ ស្រី ៣០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter