មាតិកា
ក្រចេះ៖ សកម្មភាពរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តក្រចេះ ចុះតាមដាន និងត្រួតពិនិត្យជម្ងឺអ៊ុតក្តាមសត្វគោនិងក្របី ផ្សព្វផ្សាយវិធានការការពារ ការព្យាបាលសត្វកំពុងឈឺ នៅភូមិពង្រមួយ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
ចេញ​ផ្សាយ ២៧ កញ្ញា ២០២២
340

ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តក្រចេះ ដឹកនាំដោយលោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះតាមដាន និងត្រួតពិនិត្យជម្ងឺអ៊ុតក្តាមសត្វគោនិងក្របី ផ្សព្វផ្សាយវិធានការការពារ ការព្យាបាលសត្វកំពុងឈឺ និងយកវត្ថុវិភាគ ដោយមានអ្នកចូលរួមសរុបចំនួន ២១នាក់​ ស្រី០៥នាក់ នៅភូមិពង្រមួយ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
+ គោលបំណង:
-ផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺអ៊ុតក្តាមសត្វគោនិងក្របី ការព្យាបាល និងថែទាំសត្វឈឺ
-យកវត្ថុវិភាគ 
-ផ្តល់ថ្នាំសម្លាប់មេរោក និងថ្នាំលាបដំបៅ Methylene Blue
+ លទ្ធផលទទួលបាន:
-យកវត្ថុវិភាគបានចំនួន ០៣វត្ថុវិភាគ (តំបារច្រមុះ និងជាលិកាអេពីតេលេដ្យូម)
-ចែកថ្នាំសម្លាប់មេរោគនិងថ្នាំលាបដំបៅ Methylene Blue ជូនដល់គ្រួសារកសិករចិញ្ចឹមសត្វបាន ២១គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter