មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ២១ កញ្ញា ២០២២
203

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

      * លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងលោក វៀង ប៉ាត់ទីនោ មន្រ្តីខណ្ឌរដ្ឋបាលជលផល បានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពី ការរៀបចំលក្ខណ្ឌការងារ នៅសណ្ឋាគារលី ជឺ  ខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុបចំនួន ២៦នាក់ ស្រី ០៤នាក់។
         * លោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយប្រធានប៉ុស្តិ៍ឆ្មាំទន្លេ អភិរក្សសត្វផ្សោតកែងប្រាសាទ បានដឹកនាំឆ្មាំទន្លេ ប៉ុស្តិ៍កែងប្រាសាទ ប៉ុស្តិ៍ពាក់វែក ប៉ុស្តិ៍កោះផ្ដៅ  និងសហគមន៍នេសាទព្រែកគ្រៀង  ចុះល្បាតតាមដងទន្លេតំបន់ការពារសត្វផ្សោត  ចំណុចឃុំកំពង់ចាម ឃុំវឌ្ឍន: និងឃុំសណ្ដាន់ ជាលទ្ធផលបានដកហូតឧបករណ៍នេសាទ បានមងចំនួន ០៥ត្បូង ប្រវែង ៣០០ម៉ែត្រ  ក្រឡា ១៥ស.ម៕

ចំនួនអ្នកចូលទស្សនា
Flag Counter