មាតិកា
ក្រចេះ ៖ថ្ងៃទីពីរទស្សនកិច្ចសិក្សា ស្រង់បទពិសោធន៍បច្ចេកទេសកសិកម្ម ខេត្តប៊ិញភឿក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៥ កញ្ញា ២០២២
240

ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបន្តរបំពេញទស្សនកិច្ចសិក្សា ស្រង់បទពិសោធន៍បច្ចេកទេសកសិកម្មថ្មីៗ របស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកននាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តក្រចេះ ក្រោមកិច្ចសហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក បានចុះទស្សនកិច្ចនៅសហគមន៍បន្លែក្នុងខេត្តប៊ិញភឿក ដោយស្វែងយល់ពីដំណើរការនៃការផលិតបន្លែ ការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុករបស់សហគមន៍ផងដែរ។ បន្ទាប់ពីបញ្ចប់ក្នុងដំណើរទស្សនកិច្ចទស្សនកិច្ចនៅសហគមន៍បន្លែក្នុងខេត្តប៊ិញភឿករួច ក្រុមការងារបានបន្តរដំណើរទៅក្រុមហ៊ុនកែច្នៃផលិតផលសាច់មាន់ CP ខេត្តប៊ិញភឿក ដែលជាក្រុមហ៊ុនកែច្នៃផលិតផលសាច់មាន់សម្រាប់ការនាំចេញក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមានប្រទេសចិន ប្រទេសជប៉ុន ប្រទេសថៃ និងបណ្តារប្រទេសមួយចំនួនផ្សេងទៀត។ បន្ទាប់ពីបញ្ចប់ក្នុងដំណើរទស្សនកិច្ចទស្សនកិច្ចនៅក្រុមហ៊ុន CP រួចក្រុមការងារបានបន្តរដំណើរទៅស្ថានីយ៍ផលិតកូនត្រី របស់វិទ្យាស្ថានស្រាវជា្រវត្រី នៃមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក ក្នុងដំណើរទស្សនកិច្ចមន្ទីរកសិកម្មទាំពីរបានផ្លាស់ប្តូរបទពិសោធន៍អំពីការផលិតកូនត្រី ការថែទាំត្រីមេពូជ និងការចែកចាយត្រីទៅលើទីផ្សារផងដែរ។ ក្រុមទស្សនកិច្ចបានបន្តរដំណើរទៅកាន់ក្រុមហ៊ុន Vinahe កែច្នៃគ្រាប់ស្វាយចន្ទីរ  ជាក្រុមហ៊ុនកែច្នៃសម្រាប់នាំចេញក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលទទួលបានការទទួលស្គាល់ពីស្តង់ដារចំណីអាហារសុវត្ថិភាពពិភពលោក។ បន្ទាប់ពីបានបញ្ចប់ការបំពេញទស្សនកិច្ចសិក្សារួចរាល់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានថ្លែងអំណរគុណ និងជូនពរដល់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវប្រធានគណៈកម្មាធិការប្រជា​ជន​វៀតណាម ដែលបានទទួលក្រុមទស្សនកិច្ចយ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធិភាខ្ពស់ ក្នុងដំណើរទស្សនកិច្ចសិក្សារស្រង់បទពិសោធន៍បច្ចេកទេសកសិកម្មថ្មីៗ រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក ប្រកបដោយជោគជ៏យ និងសម្រេចបានលទ្ធផលដូចការគ្រោងទុក និងជាពិសេសសម្រាប់កិច្ចសហប្រត្តិបតិការរវាងខេត្តទាំងពីរ ឱ្យបានល្អប្រសើរថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter