មាតិកា
ក្រចេះ ៖ដំណើរទស្សនកិច្ចសិក្សា ស្រង់បទពិសោធន៍បច្ចេកទេសកសិកម្មថ្មីៗ នៅមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ចេញ​ផ្សាយ ១៥ កញ្ញា ២០២២
238

ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបំពេញទស្សនកិច្ចសិក្សា ស្រង់បទពិសោធន៍បច្ចេកទេសកសិកម្មថ្មីៗ របស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកននាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តក្រចេះ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោកនាយរងទីចាត់ការអន្តរវិស័យសាលាខេត្តក្រចេះ លោក-លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្ត្រីរាជការក្រមឱវាទ សរុបចំនួ​ន ២២នាក់។ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះទស្សនកិច្ចក្នុងក្រុមហ៊ុនដុងភូវៀតណាម ដែលជាក្រុមហ៊ុនកែច្នៃជ័រកៅស៊ូទៅជាផលិតផលសម្រេច (ផលិតពូក និងខ្នើយ) សម្រាប់ចែកចាយនៅលើទីផ្សារអន្តរជាតិ។ បន្ទាប់ពីបញ្ចប់ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុនដុងភូវៀតណាមរួច ក្រុមការងារបានបន្តរដំណើរទៅមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តប៊ិញភឿក នឹងបានសម្តែងការគួរសម និងកិច្ចសហប្រត្តិបត្តការរវាងមន្ទីរកសិកម្មទាំងពីរឱ្យបានល្អប្រសើរផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter