មាតិកា
ក្រចេះ៖ សកម្មភាពរបស់ការិយាល័យនីតិកម្មកសិកម្ម ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅក្នុងឃុំជ្រោយបន្ទាយ ​ខេត្តក្រចេះ
ចេញ​ផ្សាយ ១២ កញ្ញា ២០២២
259

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅក្នុងឃុំជ្រោយបន្ទាយ ឃុំព្រែកប្រសព្វ និងឃុំកំពង់គរ ខេត្តក្រចេះ បានចំនួន ០៦ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោម:

  • បានណែនាំដល់ម្ចាស់ដេប៉ូតាំងលក់អោយមានសណ្តាប់ធ្នាប់ 
  • ត្រូវមានវិញ្ញាបនបត្រ័បញ្ជាក់ការសិក្សាដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាព វិជ្ជាជីវ: ស្តីពី ការគ្រប់គ្រងសម្ភារៈកសិកម្ម នៅក្នុងដេប៉ូរបស់ខ្លួន
  • ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារៈកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្នើសុំនៅច្រកចេញចូលតែមួយ និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត
  • ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម
  • ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពីការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  • ផ្សព្វផ្សាយលិខិតលេខ ០៩៤ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មក្នុងខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter