មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៨ កញ្ញា ២០២២
169

ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖ 
* លោក  ម៉ុក  ពន្លក  នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  និងលោក  អ៊ូ  សុវណ្ណារ៉ា  នាយផ្នែករដ្ឋបាលជលផលកាំពី  បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្ដីពី ការរៀបចំផែនការគ្រប់គ្រងជលផលទឹកសាបផែនការត្រួតពិនិត្យ  និងអធិការកិច្ចសម្រាប់តំបន់ទន្លេមេគង្គ  ក្រោមអធិបតីភាពលោកស្រី  កាំង  ឃីម   អនុប្រធានរដ្ឋបាលជលផល  នៅសណ្ឋាគារ  LBN អាស៊ាន  ខេត្តកំពង់ចាម៕
* លោក 
តាន់ សុមេប៊ុនវឌ្ឍន៍  បានចូលរួមពិធីប្រកាសផ្ទេរភារកិច្ច  និងតែងតាំងមុខតំណែងស្នងការ  នៃស្នងការនគរបាលខេត្តក្រចេះ  ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម  វ៉ា  ថន  អភិបាលនៃគណៈអភិបាលខេត្តខេត្តក្រចេះ៕

ចំនួនអ្នកចូលទស្សនា
Flag Counter