មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៧ កញ្ញា ២០២២
163

ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

  • លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមក្នុងពិធីផ្សព្វផ្សាយ ការដាក់អោយអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ ដោយមាន ការចូលរួមពី មន្ទីរ អង្កភាពពាក់ពន្ធ័ ក្រុមហ៊ុនឯកជន អាជីកវករ ចំនួនសរុប ៣០០នាក់។
  • លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ លោកស្រី សន បុប្ផា នាយសង្កាត់រដ្ឋបាលជលផលពាមទេរ និងលោក វៀង ប៉ាត់ទីនោ មន្រ្តីខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំជាមួយថ្នាក់ជាតិ អំពីការគ្រប់គ្រងនិងអភិរក្សធនធានជលផល  បង្កេីនផលវារីវប្បកម្ម  និងជំរុញកែច្នៃផលជលផល 
  • លោក  អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុងក្រចេះ លើកទី៣៩ អាណត្តិទី៣ ឆ្នាំទី៤ នៅរដ្ឋបាលក្រុងក្រចេះ ក្រោមអធិតីភាព លោក សំ ស៊ា ប្រធានក្រុមប្រឹក្សាក្រុងក្រចេះ។
  • លោកស្រី  សន  បុប្ផា   នាយសង្កាត់រដ្ឋបាលជលផលពាមទេរ បានចូលរួមកិច្វប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាស្រុកចិត្របុរីអាណត្តិទី៣ ឆ្នាំទី៤  ក្រោមអធិបតីភាព លោក ធុន តន ប្រធានក្រុមប្រឹក្សា ស្រុកចិត្របុរី ខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter