ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
- លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងលោក អុី សាណារ៉ុថ នាយសង្កាត់រដ្ឋបាលជលផលសំបូរ បានចូលរួមពិធីប្រកាសចូលកាន់តំណែង អភិបាលនៃគណ:អភិបាលស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្ដម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ។
- លោក តាន់ សុមេប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផល លោក បែន បុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងលោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម។
- លោក នុត ឬទ្ធី មន្រ្តីខណ្ឌរដ្ឋបាលជលផល បានសហការជាមួយអង្គការ WWF ព្រះសង្ឃ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍នេសាទ និងប្រជាពលរដ្ឋ បានប្រជុំផ្សព្វផ្សាយ ស្ដីពី ច្បាប់ជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធដល់អ្នកនេសាទនៅភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុបចំនួន ៩០នាក់ ស្រី៤០នាក់។