ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
- លោក បែន បុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយក្រុមប្រឹក្សាឃុំតាម៉ៅ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មេីសជលផល នៅតាមក្នុងបឹង និងទំនាបលិចទឹក ភូមិក្រហមកក្រោម និងភូមិព្រែកស្វាយ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហេីយសម្រេចបានលទ្ធផលដូចខាងក្រោម៖
- បានធ្វេីការរុះរេី និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មេីសច្បាប់រួមមាន:
- របាំងព្រួលស្បៃមុងចំនួន ០៧ខ្សែ ប្រវែង ៦២០ម
- លូស្បៃមុងចំនួន ០៧មាត់លូ ប្រវែង ៣៥ម
- បង្គោលចំរឹងឬស្សីចំនួន ៨២ដេីម
- ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៥គក្រ ចូលទៅក្នុងដែនធម្មជាតិវិញុ។
- លោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី និងលោក ស្រី សន បុប្ផា នាយសង្កាត់ពាមទេរ បានចូលរួម សិក្ខាសាលា ស្តីពី កម្រង់សំនួរស្ទង់មតិនៅមុនសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ សម្រាប់ការរៀបចំផែនការគ្រប់គ្រងជលផលទឹកសាប សម្រាប់គ្រប់គ្រង ជលផលតំបន់មេគង្គ (Mekong FMU) តាមរយៈអនឡាញ (Zoom Meeting)ក្រោមអធិបតីភាព លោកស្រី កាំង ឃីម អនុប្រធាន រដ្ឋបាលជលផល ។
- លោក នុត ឬទ្ធី មន្រ្តីខណ្ឌរដ្ឋបាលជលផល បានដឹកនាំក្រុមឆ្មាំទន្លេប៉ុស្តិ៍កាំពី កម្លាំងប្រជាការពារ និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំសំបុក ស្រុកចិត្របុរី និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំវឌ្ឍនៈ ស្រុកសំបូរ ដោយប្រើប្រាស់ទូកម៉ាសុីនចំនួន ០៣គ្រឿង អ្នកចូលរួមល្បាតចំនួន ០៧នាក់ ដោយបានទទូលលទ្ធផល:
- ដកហូតបានមងចំនួន ០៧ត្បូង ក្រឡា ០៧សម-១២សម មានប្រវែង ១៤០ម នៅចំណុចកោះព្រហ្មចារីយ៍ និងត្រែងខ្ចី។
វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាញចោលលើកោះក្តុល។