ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមក្នុងពិធីទទួលទូកម៉ាសុីនចំនួន០២គ្រឿងនៅអធិការដ្ឋានរដ្ឋបាលចតុមុខ ដែលជាអំណោយរបស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តាមរយៈនាយកដ្ឋានអភិរក្សជលផល។
* លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជសមួយក្រុមប្រឹក្សាឃុំឆ្លូង លោកអនុភូមិកំពង់ស្រែ បានចុះប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធដល់អ្នកនេសាទនៅភូមិកំពង់ស្រែ ឃុំឆ្លូងចំនួន០១លេីក ដោយមានអ្នកចូលរួមសរុប១០នាក់។
*ពេលរសៀល លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុប្រឹក្សាឃុំកញ្ជរ លោកមេភូមិពាក់ព័ន្ធបានប្រជុំផ្សព្វផ្សាយច្បាប់ ស្ដីពី ជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធដល់អ្នកនេសាទឃុំកញ្ជរចំនួន ០១លេីក ដោយមានអ្នកចូលរួមចំនួន ១២នាក់/៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម