មាតិកា
ក្រចេះ ៖ទិវាមច្ឆាជាតិ ១ កក្កដាឆ្នាំ២០២២ ប្រារព្វពិធីនៅបឹងរំអិល មុខរម្មណីដ្ឋានសត្វផ្សោតកាំពី នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៨ សីហា ២០២២
205

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលមានខណ្ឌរដ្ឋបាលជលផលក្រចេះ បានប្រារព្វទិវាមច្ឆាជាតិ ១ កក្កដាឆ្នាំ២០២២ ក្នុងនោះបានយកត្រីមេពូជចម្រុះចំនួន ៤០០០០ ក្បាល និងត្រីមេពូជ ចំនួន១៥ គីឡូក្រាម មកប្រលែងក្នុងបឹងរំអិល មុខរម្មណីដ្ឋានសត្វផ្សោតកាំពី។

ដើម្បីអបអរសាទរទិវាមច្ឆាជាតិ១ កក្កដា ឆ្នាំ២០២២នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដែលមានខណ្ឌរដ្ឋបាលជលផលក្រចេះ បាននាំយកត្រីមេពូជត្រីចម្រុះចំនួន ៤០០០០ក្បាល និងត្រីមេពូជចំនួន ១៥គីឡូក្រាម មកប្រលែងក្នុងភូមិសាស្រ្តបឹងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ  ដែលទិវានេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តស្តីទី ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និង អភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គម និងបរិស្ថាន។

ថ្លែងក្នុងពិធីប្រកបដោយគុណប្រយោជន៍នេះឯកឧត្តមបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃលិចទឹក នឹងចូលរួមដាំដុះ ដើម្បីថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវៈចម្រុះគ្រប់ប្រភេទជាច្រើនដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។

ដោយឡែកទាក់ទងនិងទិវាមច្ឆាជាតិឯកឧត្តម ប៉ែន លីណាត បានលើកឡើងថាបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់ រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យ​សហគមន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព រស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។ 
ជាក់ស្តែងទិវាមច្ឆាជាតិនាថ្ងៃនេះកូនត្រីចម្រុះប្រមាណ ៤០.០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា កូនត្រីឆ្ពិនត្រីឆ្កោក ត្រីឆ្លូញ ត្រីកញ្រ្ជូក ត្រីប្រា ត្រីពោ ត្រីកាហែ អន្ទង់ ត្រីក្អែក… ដើម្បីធ្វើឲ្យបឹងយើងសម្បូរណ៍ទៅដោយត្រី សម្រាប់បម្រើសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter