មាតិកា
ក្រចេះ៖ សកម្មភាពរបស់មន្រ្តីការិយាល័យនីតិកម្មកសិកម្ម ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំកសិកម្ម នៅក្នុងរដ្ឋបាលឃុំស្នួល ខេត្តក្រចេះ
ចេញ​ផ្សាយ ១៨ សីហា ២០២២
190

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំរបស់ការិយាល័យនីតិកម្មកសិកម្ម នៅក្នុងរដ្ឋបាលឃុំស្នួល  ខេត្តក្រចេះ បានចំនួន ០៦ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោមៈ

  • បានណែនាំដល់ម្ចាស់ដេប៉ូបញ្ឈប់ការតាំងលក់ថ្នាំហាមឃាត់  ចំនួន ០១ដេប៉ូ  
  • ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាព វិជ្ជាជីវ:ស្តីពីការគ្រប់គ្រងសម្ភារកសិកម្ម នៅក្នុងដេប៉ូរបស់ខ្លួន។
  • ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្នើសុំនៅច្រកចេញចូលតែមួយ និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត។
  • ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម
  • ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  • ផ្សព្វផ្សាយលិខិតលេខ ០៩៤ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មក្នុងខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter