មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ សីហា ២០២២
143

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

*ពេលព្រឹកលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី៣៩  អណត្តិទី៣  ឆ្នាំទី៤  របស់ក្រុមប្រឹក្សាខេត្ត។
*ពេលរសៀល  លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហាការី  បានសហការ  ជាមួយឆ្មាំទន្លេ  ព្រមទាំងសហគមន៍នេសាទកាំពី  បានចុះពិនិត្យ និងរៀបចំពិធីវេទិការប្រារព្វពិធីទិវាមច្ឆេជាតិ  ០១កក្កដា  ឆ្នាំ២០២២  ដែលប្រព្រឹត្តនៅថ្ងៃទី១៨  ខែសីហា  ឆ្នាំ២០២២  នៅទីតាំងបឹងរំអិល ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។
*លោក  តាន់  សុមេប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផល បានចុះប្រមូលទិន្នន័យជលផលនេសាទ ពីគ្រួសារអ្នកនេសាទ  ដែលបានជ្រេីសរេីសរួច នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ឃុំកោះខ្ញែរ ស្រុកសំបូរ ចំនួន៣០នាក់ ដោយមានការចូលរួមសហការពីមន្ត្រីវិទ្យាស្ថានអភិវឌ្ឍន៍ទេកសាប នៃរដ្ឋបាលជលផល៕

ចំនួនអ្នកចូលទស្សនា
Flag Counter