មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៥ សីហា ២០២២
173

ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
  លោក ម៊ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូង និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចបឹងឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនរួមមាន៖
- របាំងស្បៃមុងចំនួន ៣៥ខ្សែ ប្រវែង ២១០០ម
- លូស្បៃមុងចំនួន ៤១មាត់លូ 
- របាំងណរ៉ាវ ០១ខ្សែ ប្រវែង ១៥០ម ក្រលា ៣សម
- លបរ៉ាវចំនួន ០២គ្រឿង
- បង្គោលចម្រឹងឫស្សីឃ្លៃចំនួន ៥៦០ដើម
- ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រហែល ២០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter