មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៥ សីហា ២០២២
298

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖ 

 ខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយអាជ្ញាធរឃុំថ្មគ្រែ សហគមន៍នេសាទទ្រនូលឆ្នាំង ប្រជាការពារឃុំថ្មគ្រែ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅបឹងទ្រនូលឆ្នាំង ភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជាលទ្ធផលនៃការបង្ក្រាប បានរុះរើដកហូតវត្ថុតាងនៃបទល្មើសជលផលដូចជាៈ

  • របាំងស្បៃមុងសាច់ប៉ាក់ ចំនួន ៣០ខ្សែ ប្រវែង ១៥០០ម៉ែត្រ
  • លូស្បៃមុងសាច់ប៉ាក់ ចំនួន ៣០ម៉ាត់លូ
  • បង្គោលឫស្សីឃ្លៃ ចំនួន ៣៩៥ដើម
  • លបប្រើស១០០ ចំនួន ១០ខ្សែ ប្រវែង ៥០០ម៉ែត្រ
  • វត្ថុតាងទាំងអស់ បានដុតបំផ្លាញចោលនៅទំនប់បឹងទ្រនូលឆ្នាំង ។
ចំនួនអ្នកចូលទស្សនា
Flag Counter