មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៤ សីហា ២០២២
184

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

  •  លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមសហការជាមួយមន្ត្រីជលផលនាយកដ្ឋាននីតិកម្ម និងវិវាទនៃរដ្ឋបាលជលផល ក្រុមប្រឹក្សឃុំសោប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសោប និងសហគមន៍នេសាទភូមិព្រែកជីក ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅក្នុងបឹងអន្លង់ផេ និងតាមទំនាបស្រែ ស្ថិតនៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមានៈ
  •  របាំងព្រួលស្បៃមុងចំនួន៣២ខ្សែ ប្រវែង ១៦០០ម៉ែត្រ
  •  លូស្បៃមុងចំនួន ៣៧មាត់លូ ប្រវែង ២០៣ម៉ែត្រ
  •  បង្គោលចម្រឹងប្ញស្សីចំនួន ២៥៦ដើម
  •  ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៥គ.ក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
  •  លោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទព្រែកគ្រៀង ចុះល្បាតត្រួតពិនិត្យបទល្មេីសជលផលតាមដងទន្លេមេគង្គនៅចំណុច  ឃុំវឌ្ឍនះ ស្រុកសំបូរ  ខេត្តក្រចេះ៕
ចំនួនអ្នកចូលទស្សនា
Flag Counter