មាតិកា
ក្រចេះ៖ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នាំយកសំភារៈនិងថវិកា ទៅសួរសុខទុក្ខលោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានជំងឺស្នាក់នៅផ្ទះ សង្កាត់រការកណ្តាល ខេត្តក្រចេះ
ចេញ​ផ្សាយ ២៨ កក្កដា ២០២២
189

នៅរសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យជំនាញ ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីនាំយកសំភារៈមានដូចជា អង្ករ ១បេ មីម៉ាម៉ា ១កេះ ទឹកមាត់ត្រចៀកកាំ ១យួរ ទឹកសុីអុីវ ១យួរ ទឹកសុទ្ធ ១កេះ  ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន ១,០០០,០០០រៀល ទៅសួរសុខទុក្ខ និងជូនលោក ពិត ណារ៉េត អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានជំងឺស្នាក់នៅផ្ទះ សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter