មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៨ កក្កដា ២០២២
162

ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖ 

  • លោក ម៊ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការីបានចូលរួមប្រជុំផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារពិភពលោក ទាក់ទងនឹងសមិទ្ធិផលដែលសហគមន៍នេសាទ និងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានក្រោយពីបញ្ចប់គម្រោង រួមទាំងបទពិសោធន៍ និងសំណូមពរផ្សេងៗមួយចំនួនទៀតដែលសហគមន៍មូលដ្ឋាន និងមន្ត្រីខណ្ឌរដ្ឋបាលជលផលស្នើសុំក្នុងករណីមានគម្រោងក្រោយៗទៀតចូលមកគាំទ្រ។
  • លោក តាន់ សុមេធប៊ុនវឌ្ឍន៍ បានចុះសិក្សាអង្កេតចំនួនសត្វផ្សោតតាមដងទន្លេមេគង្គជាមួយមន្ត្រីនៃនាយកដ្ឋានអភិរក្សជលផល និងបុគ្គលិកអង្គការ WWF ចាប់ពីអន្លង់កាំពី ជ្រោយបន្ទាយ ដល់អន្លង់កោះផ្តៅ ដោយពិនិត្យឃើញមានសត្វផ្សោតពេញវ័យ ចំនួន ១៣ក្បាលនៅអន្លង់កាំពី ជ្រោយបន្ទាយ ។
  • ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុមប្រឹក្សាឃុំ លោកមេភូមិ បានចុះប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី ជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធដល់គណៈកម្មការសហគមន៍នេសាទ និងអ្នកនេសាទនៅឃុំកំពង់គរ និងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដោយមានអ្នកចូលរួមសរុប ៣៣នាក់ ស្រី០៥នាក់។
  • ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហគមន៍នេសាទ បានចុះល្បាតត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផល តាមដងទន្លេមេគង្គ  និងប្រមូលទិន្នន័យ Smart too ក្នុងតំបន់អភិរក្សសត្វផ្សោត និងជីវចម្រុះ នៅចំណុចឃុំសំបុក ស្រុកចិត្របុរី ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

១.ការអង្កេតលើមធ្យោបាយ ២៥ករណី
២.កំណត់ត្រាលើមនុស្ស ០៥ករណី
៣.ឧបករណ៍នេសាទអនុញ្ញាត ៨៨ករណី
៤.ឧបករណ៍នេសាទមិនអនុញ្ញាត ២៩ករណី
៥.កំណត់ត្រាធនធានជលផល ០១ករណី
     សរុបរួមបានចំនួន ១៤៨ករណី។

  • ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំបូកសរុបការងារល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងដែននេសាទសហគមន៍ចំនួន០៥នៅឃុំវឌ្ឍនៈ និងឃុំកំពង់ចាម ស្រុកសំបូរ ព្រមទាំងបានផ្តល់អាវភ្លៀងចំនួន ១៨អាវ ដល់ក្រុមល្បាតដែលគាំទ្រថវិកាដោយអង្គការ WCS ខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter