មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ កក្កដា ២០២២
128

ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

  • លោក ម៊ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានរួមដំណើរជាមួយលោកអនុប្រធាននាយកដ្ឋានអភិរក្សជលផល និងមន្ត្រីអង្គការ WWF ខេត្តក្រចេះ ចុះត្រួតពិនិត្យការអនុវត្តច្បាប់របស់ក្រុមឆ្មាំទន្លេក្នុងដែនអភិរក្សសត្វផ្សោត  និងអភិរក្សជីវចម្រុះជលផល។
  • លោក  បែន  ប៊ុណ្ណារ៉ាវុធ  នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមជាមួយក្រុមប្រឹក្សាឃុំ  លោកមេភូមិ  បានចុះប្រជុំផ្សព្វផ្សាយស្ដីពី ច្បាប់ជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធដល់គណៈកម្មការសហគមន៍នេសាទ និងអ្នកនេសាទឃុំតាម៉ៅ ខេត្តក្រចេះ  ចំនួន១លេីក  ដោយមានអ្នកចូលរួមចំនួនសរុប ០៨នាក់។
  • លោក វៀង ប៉ាត់ទីនោ មន្រ្តីខណ្ឌរដ្ឋបាលជលផល បានបន្តការចូលរួមសិក្ខាសាលា ស្ដីពី ការអនុវត្តវិធីសាស្រ្តប្រព័ន្ធអេកូឡូសុីក្នុងការគ្រប់គ្រងជលផលនៅកម្ពុជា ដោយផ្ដោតលេីទិដ្ឋភាពអេកូឡូសុី នៅសណ្ឋាគារអង្គរ ក្រុងសៀមរាប ដែលមានអ្នកចូលរួមចំនួន ៤៥នាក់ ស្រី០៥នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter