មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៨ កក្កដា ២០២២
149

ថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
 * លោក ម៊ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ  និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលតាមដងទន្លេមេគង្គ ក្នុងដែនអភិរក្សផ្សោត និងជីវចម្រុះជលផល ក្នុងស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ។ លទ្ធផលសម្រេចបានដូចខាងក្រោម៖
- ដកហូតបានមងពាក់តាមអន្លង់ចំនួន ១៤ត្បូង  មានប្រវែង ៧០០ម៉ែត្រ
- ដកហូតមងបណ្តែតបានចំនួន ០៣ត្បូង មានប្រវែង ៤២០ម៉េត្រ
- ក្រលាមងពី ១៣សម-១៦សម 
- ចំពោះម្ចាស់វត្ថុតាងគឺបានបើកទូករត់គេចខ្លួនមុននឹងសមត្ថកិច្ចទៅដល់។
  ពេលនេះវត្ថុតាងទាំងអស់ខាងលើត្រូវបានដឹកមករក្សាទុកនៅប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សផ្សោតកាំពី ដើម្បីរង់ចាំស្នើសុំយោបល់សម្រេចពីថ្នាក់ដឹកនាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter