មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៥ កក្កដា ២០២២
140

ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*  លោក ម៊ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមកិច្ចប្រជុំរួមយោបល់លើនីតិវិធីនៃការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការសុីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។
* លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែក
រដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រីមាសសម្រាប់បណ្តាញសហគមន៍នេសាទថ្នាក់ស្រុក នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ  ដែលគាំទ្រដោយអង្គការ WWF ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter