មាតិកា
ក្រចេះ៖ សកម្មភាពការងាររបស់ការិយាល័យ ផលិតកម្ម និងបសុព្យាបាលប្រចាំថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ១១ កក្កដា ២០២២
151

ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ សកម្មភាពការងាររបស់ការិយាល័យ ផលិតកម្ម និងបសុព្យាបាលប្រចាំថ្ងៃរួមមាន៖

  • លោក រន ឡង់ឌី លោក នាក់ សុភា លោក ស៊្រី ពិសី មន្រ្តីការិយាល័យ ផលិតកម្ម និងបសុព្យាបាល បានចុះចាក់វ៉ាក់សាំងសារទឹកសត្វគោ-ក្របី ជូនប្រជាពលរដ្ឋបានគោសរុបចំនួន ៧៦ក្បាល នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបានផ្តល់វ៉ាក់សាំងចំនួន ២០០កំរិត ដល់ភ្នាក់ងារសុខភាពសត្វភូមិដើម្បីចាក់បន្ត។ 
  • លោក ឈួន រតនា បានចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ នៅភូមិហាន់ជ័យ ៣ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ និងបានផ្ដល់បច្ចេកទេសចិញ្ចឹម ជូនថ្នាំសំលាប់មេរោគផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter