មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៧ កក្កដា ២០២២
160

ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៊ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោកនាយរងខណ្ឌរដ្ឋបាលជលផល និងលោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី  និងមន្ត្រីខណ្ឌរដ្ឋបាលជលផល បានចុះពិនិត្យ និងជ្រេីសរេីសទីតាំងសម្រាប់រៀបចំពិធីទិវាមច្ឆជាតិថ្នាក់ខេត្ត  នៅពេលខាងមុខ។
*លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែក
រដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារភូមិថ្មីទី១ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅទំនាបលិចទឹក ចំណុចប្រឡាយចុងមេស្រី ស្ថិតក្នុងភូមិថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។សម្រេចបានលទ្ធផលដូចខាងក្រោម៖
 + បានធ្វើការរុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់រួមមានៈ
   - របាំងព្រួលស្បៃមុងចំនួន ០៦ខ្សែ ប្រវែង ៣៤០ម
   - លូស្បៃមុងចំនួន ០៦មាត់លូ ប្រវែង ៣៨ម
   - បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន ៧៥ដើម។
 *លោក  វៀង  ប៉ាត់ទីនោ  មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ  បានបន្តចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី ការធ្វេីបច្ចុប្បន្នភាពសហគមន៍ស្រះជម្រកត្រី  នៅសណ្ថាគារខេមរា១  ដោយមានអ្នកចូលរួម ៣២នាក់ ស្រី ០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter