មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
138

ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖  
*លោក  តាន់  សុមេធប៊ុនវឌ្ឍន៍  នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយមន្ត្រីជលផលនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ចុះប្រមូលពត៏មាន ផលនេសាទ នៅឃុំជ្រោយបន្ទាយ  ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានចុះជួបប្រជានេសាទចំនួន ១៥គ្រួសារ ដើម្បីធ្វើការសម្ភាសន៍។
*លោក  បែន  ប៊ុណ្ណារ៉ាវុធ  និងលោក ឈីវ ថាត នាយ នាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំចំបក់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងគណៈកម្មការសហគមន៍នេសាទសរុប ១១នាក់ ចុះបង្រ្កាបបទល្មេីសជលផលនៅចំណុចបឹងវែង  ឃុំឬស្សីកែវ  ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
+លទ្ធផលសម្រេចបានៈ
បានធ្វេីការរុះរេី និងបំផ្លាញចោលឧបករណ៍នេសាទល្មេីសច្បាប់រួមមាន:
- របាំងស្បៃមុងចំនួន ១៩ខ្សែ  ប្រវែង ១៣០០ម
- លូស្បៃមុងចំនួន ២៣មាត់លូ
- បង្គោលឬស្សីឃ្លីចំនួន ៥០ដេីម
- ចាក់លែងត្រីចម្រុះទម្ងន់ ២៥គ.ក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter