មាតិកា
ក្រចេះ៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៣ មិថុនា ២០២២
136

ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖  
* លោក មុ៊ក​​ ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការីបានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប រដ្ឋបាលជលផល ដេីម្បីចុះជ្រេីសរេីសទីតាំងវាយតម្លៃផលនេសាទតាមវាលស្រែ ក្នុងឃុំទាំង៦ ស្រុកចិត្របុរី រួមមាន ឃុំបុសលាវ ឃុំថ្មគ្រែ ឃុំគោលាប់ ឃុំចង្ក្រង់ ឃុំកន្ទួត និងឃុំថ្មី ដែលស្រែទាំងនោះលិចទឹកដោយទទួលបានប្រភពទឹកពីការហូរចូលរបស់ទឹកទន្លេមេគង្គ ដោយទឹកភ្លៀង  និងប្រភពទឹកពីអាងទឹកទំនប់ធារាសាស្ត្រ។
* លោក  តាន់  សុមេធប៊ុនវឌ្ឍន៍  នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះប្រមូលពត៏មាន  ផលនេសាទនៅ  ឃុំដំរីផុង  ស្រុកឆ្លូង  ដោយបានចុះជួបប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។
* លោកស្រី  សន  បុប្ផា  នាយសង្កាត់រដ្ឋបាលជលផលពាមទេរ បានចូលរួមប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីគម្រោងសកម្មភាពអាទិភាពស្រុកចិត្របុរី (២០២៣-២០២៥) និងការផ្តល់យោបល់ លើសេចក្តីព្រាងសេចក្តីណែនស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)។

ចំនួនអ្នកចូលទស្សនា
Flag Counter