មាតិកា
ក្រចេះ៖ សិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ឯកសារជំនួយស្មារតី ស្តីពី ការរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ
ចេញ​ផ្សាយ ២១ មិថុនា ២០២២
124

ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក បឿយ ផល អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងកញ្ញា អៀង សិលា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ឯកសារជំនួយស្មារតី ស្តីពី ការរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត សិក្ខាកាមចូលរួមមាន មន្រ្តីរាជការ សហគមន៍មូលដ្ឋានសរុបចំនួន ៣០នាក់ ស្រ្តី០៥នាក់ និងមានចែកជូនឯកសារជំនួយស្មារតី ស្តីពី ការរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter