មាតិកា
ក្រចេះ៖ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំនិងជីកសិកម្ម នៅក្នុងរដ្ឋបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ចេញ​ផ្សាយ ២០ មិថុនា ២០២២
202

ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំនិងជីកសិកម្ម នៅក្នុងរដ្ឋបាលស្រុកព្រែកប្រសព្វ បានចំនួន ០៤ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោម:
 ១-ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវ:ស្តីពីការគ្រប់គ្រងសម្ភារកសិកម្ម នៅក្នុងដេប៉ូរបស់ខ្លួន
 ២-ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្នើសុំនៅច្រកចេញចូលតែមួយ និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត
  ៣-ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម
  ៤-ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  ៥-ផ្សព្វផ្សាយលិខិតលេខ ០៩៤ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មក្នុងខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter