ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំបុគ្គលិក សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នៅការិយាល័យអង្គការ WWF ខេត្តក្រចេះ ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពលើកិច្ចការៈ
- អភិរក្សសត្វផ្សោត
- អភិរក្សសត្វក្តាន់ សត្វត្មាត និងសត្វស្លាប
- ការអង្កេត ស្រាវជ្រាវទិន្នន័យសត្វផ្សោត
- ការងារសហគន៍នេសាទ
- ការងារផ្សេងៗ
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្តខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម