ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទរកាកណ្តាល ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកគង្វាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ដោយបានដកហូតវត្ថុតាងនៃបទល្មើសដាក់របាំងសាច់អួនពាំងជិតព្រែកចំនួន ០៤របាំងរួមមាន÷
- របាំងសាច់អួនក្រលាញឹក ចំនួន ២ខ្សែ ប្រវែង ៣០ម៉ែត្រ
- របាំងសាច់សាច់អួននីឡុងរឹង (សាច់កាវ) ចំនួន ០២ខ្សែ ប្រវែង ៤០ម៉ែត្រ
- លូសាច់អួនក្រលាញឹក និងសាច់កាវចំនួន ០៦មាត់លូ។
វត្ថុតាងដែលដកហូតបានត្រូវបានដឹកមកថែរក្សាទុកនៅខណ្ឌរដ្ឋបាលជលផល។
* មន្រ្តីខណ្ឌរដ្ឋបាលជលផល បានចូលរួមអប់អរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៣ នៅសាលាបឋមសិក្សារកាកណ្តាល ដែលរៀបចំដោយគណះកម្មាធិការសិទ្ធមនុស្សប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មាធិការ ក្រុមសមាជិកព្រឹទ្ធសភាទទួលពាក្យបណ្ដឹង និងអង្កេត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម