មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៤ ឧសភា ២០២២
155

ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងលោក អុី សាណារ៉ុថ នាយសង្កាត់រដ្ឋបាលជលផលសំបូរ លោក នាក់ សុខភា មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយមន្ត្រីនាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS ក្នុងពិធីអបអរសាទរទិវាអណ្ដើកពិភពលោក ដោយធ្វើការលែងកូនកន្ធាយក្បាលកង្កែបចំនួន ៥៨០ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ស្ថិតនៅចំណុចកោះប្រើស ភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ កម្មវិធីនេះមានការនិមន្តចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងសិស្សានុសិស្ស សរុបចំនួន ៧៥នាក់។
* នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានដឹកនាំ ឆ្មាំទន្លេប៉ុស្តិ៍ជ្រោយបន្ទាយ (ក្រុមទី១) និងឆ្មាំទន្លេប៉ុស្តិ៍កាំពី (ក្រុមទី២) ដែលមានអ្នកចូលរួមចំនួន ១០នាក់ និងប្រើមធ្យោបាយទូកម៉ាស៊ីនចំនួន ៤គ្រឿង  ចុះល្បាតត្រួតពិនិត្យបទល្មើសជលផលនៅតំបន់អភិរក្សសត្វផ្សោត នៅចំណុចក្បាលកោះថាស កោះខ្លែង និងក្បាលកោះរាំងអោន ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
- បានដកហូតឧបករណ៍នេសាទមងកាំងក្នុងអន្លង់ចំនួន ៥ត្បូង ប្រវែង ១៥០ម ជើងប្រវែ ២,៥ម និងក្រឡាទំហំ ៨សម-១៥សម 
- លបប្រឹស ១០០ ចំនួន១២គ្រឿង ក្រលាពី ២សម-៣សម។ វត្ថុតាងទាំងអស់ខាងលើត្រូវដុតបំផ្លាញចោលនៅចំណុចកោះយ៉ៃ។
        

ចំនួនអ្នកចូលទស្សនា
Flag Counter