មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៣ ឧសភា ២០២២
136

ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងនាយសង្កាត់រដ្ឋបាលជលផលសំបូរ លោកមេឃុំសំបុក លោកមេភូមិក្បាលជួរ មេភូមិកាំពី មេភូមិសំបុក នគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក ក្រុមឆ្មាំទន្លេតំបន់កាំពីទាំង៣ប៉ុស្តិ៍ និងគណៈកម្មការសហគមន៍នេសាទកាំពី បានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង និងអភិរក្សសត្វផ្សោត ព្រមទាំងជីវចម្រុះតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុបចំនួន ២២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter