ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដក្រចេះ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE ក្រោមអធីបតីភាពឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្មវិធី ASPIRE ដោយមានការអញ្ជើញចូលរួមពីសហការីអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តី និងទីប្រឹក្សាកម្មវិធីថ្នាក់ជាតិ-ខេត្ត សរុបចំនួន ២២រូប ក្នុងនោះមានស្រ្តី ០២រូប។
ឆ្លៀតឱកាសក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខា បានសង្កត់ធ្ងន់ទៅលើ ចំនុចសំខាន់ៗមួយចំនួន រួមមាន៖
(១) ភារកិច្ចស្នូលរបស់មន្ទីរដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្នុងនោះ កម្មវិធី ASPIRE បានដើរតួនាទីចលករជម្រុញបន្ថែម បង្កើនសន្ទុះក្នុងការអនុវត្ដការងាររបស់មន្ទីរ
(២) មន្ទីរ និងកម្មវិធី ASPIRE ត្រូវបន្ដជំរុញការវាស់វែង និងពង្រឹកសមត្ថភាពរបស់បណ្ដុំ ពិសេសសមត្ថភាពរបស់ប្រធានបណ្ដុំនីមួយៗ លើការរៀបចំផែនការ និងបែងចែកផលប្រយោជន៍ប្រកបដោយបរិយាបថ និង
(៣) បង្ហាញពីគោលបំណងរបស់ ASPIRE ក្នុងនោះ ASPIRE ជាអ្នកផ្សព្វផ្សាយ ពិសេសការផ្សព្វផ្សាយ និងអនុវត្ដបច្ចេកទេសថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ រួមមាន ការប្រើប្រាស់ Green house (ផ្ទះសំណាញ់) ការប្រើប្រាស់ធាតចូលកសិកម្មសមស្របទៅនឹងផ្ទៃដីផលិតភាពផលិតកម្មកសិកម្ម ទីតាំងភូមិសាស្រ្ដ និងអាកាសធាតុ តាមតំបន់នីមួយៗ។
បន្ទាប់ពីកិច្ចប្រជុំរួចឯកឧត្តម និងសហការីបានបន្តចុះទស្សនកិច្ចនៅក្រុមផលិតបន្លែភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី និងក្រុមផលិតមាន់យកសាច់នៅភូមិអូឫស្សី សង្កាត់អូឫស្សី ក្រុងក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម