ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក អោក ដារុណ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ការិយាល័យកសិ-ឧស្សាហកម្ម និងតំណាងក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍ ចំនួន ០២នាក់ បានពិភាក្សាបញ្ហាប្រជាពលចូលរើរានទន្ទា្រនកាន់កាប់ដីតាមទ្រនាប់ដងអូរ ព្រៃរក្សាទុក និងដីដែលបានចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋរួចនៅក្នុងទីតាំងក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ(ធំ) ក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ(តូច) ក្រុមហ៊ុន ដូវទឺសាយហ្គនប៊ិញហ្វឿកក្រចេះ អេស ប៊ី ខេ ក្រុមហ៊ុន ហេង ហេងសម្បត្តិ នៅសាលប្រជុំមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម