មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៣ ឧសភា ២០២២
125

ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  បានចូលរួមប្រជុំជាមួយលោកប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល និងថ្នាក់ដឹកនាំអង្គការ WWF ប្រចាំខេត្តក្រចេះ ទាក់ទងនឹងការប្រជុំពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់អភិរក្សផ្សោតកាំពី កែងប្រាសាទ និងកោះផ្តៅ ដោយមានការចូលរួមពីលោកអនុប្រធានឆ្មាំទន្លេខេត្ត និងលោកប្រធានប៉ុស្តិ៍ឆ្មាំទន្លេទាំង១១ប៉ុស្តិ៍ ក្នុងខេត្តក្រចេះ។
-ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទអំពិលទឹក ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមដងទន្លេតំបន់អភិរក្សឃុំកំពង់ចាម និងឃុំបឹងចារ ស្រុកសំបូរ។ ជាលទ្ធផល បានដកហូត ឧបករណ៍នេសាទមងក្រលាធំចំនួន ១១ត្បូង ប្រវែង ៨៩០ម៉ែត្រ ក្រលា១០ដល់១៦សង់ទីម៉ែត្រ វត្ថុតាងត្រូវបានដុតបានបំផ្ល្លាញចោលនៅចំណុចខ្សាច់ម្កាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter