ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
-ពេលព្រឹក នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមវេទិកាសាធារណៈ នៅវត្តដូនត្រី ភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។
-រសៀល នាយរងខណ្ឌបានចូលរួមវេទិកាសាធារណៈ នៅវត្តដា ភូមិដារ ឃុំដារ ស្រុកចិត្របុរី ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារ សាធារណៈ មានអ្នកចូលរួមសរុប ២៤៧នាក់។
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលស្រុក។
-ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទអំពិលទឹក ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្ស ឃុំកំពង់ចាម ស្រុកសំបូរ។ ជាលទ្ធផល បានដកហូតមង ចំនួន០៨ត្បូង ប្រវែង៦០០ម៉ែត្រ មានក្រលាពី ១០-១៦សម។ វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅចំណុចកោះបាយសំណុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម